សំណាងមួយក្នុង១ពាន់គ្រោះថ្នាក់! ឡានដឹកខ្សាច់ មួយគ្រឿង បុករះចូលផ្ទះ ប្រជាពលរដ្ឋ

0

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត បែនដឹកដីមួយគ្រឿង ក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នក៏ជ្រុលទៅបុក ជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿង នៅមិនទាន់អស់ល្បឿន ក៏បន្តបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបង្កឲ្យនរណាម្នាក់ រងការគ្រោះថ្នាក់ នៅក្នុងហេតុការណ៍នេះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង០៣នឹង៣០នាទី រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមហាវិថី ឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថានូវមុនពេល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង គេបានឃើញបុរសម្នាក់ បើករថយន្តបែន ពណ៍សមួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ3A-1679 បើកធ្វើដំណើរតាមបណ្ដោយផ្លូវ មហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិចហើយមានល្បឿនលឿន ខណៈពេលនោះ ក៏បានរ៉េចង្កូតឡើង លើសួនច្បារពុះចែកទ្រូងផ្លូវ មកខាងឆ្វេងជ្រុល ទៅបុករថយន្តស៊េរីទំនើប ម៉ាក Sports ពណ៍ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AY-5262 ក្នុងទិសដៅបញ្ច្រាស់គ្នា ពេញទំហឹងបណ្ដាលឱ្យ រងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កមិនទាន់អស់ល្បឿន ក៏បន្តបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាត យ៉ាងធ្ងន់ធ្ងរ តែសំណាងល្អ មិនបង្កឲ្យមាននរណាម្នាក់ រងការគ្រោះថ្នាក់ នៅក្នុងហេតុការណ៍នេះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់ទីតាំងនោះ ភ្លាមដើម្បីត្រួតពិនិត្យ មើលរួចរាល់ទើបទាក់ទង ទៅជំនាញផ្នែកចរាចរណ៍ ផ្លូវគោក ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែង រួចរាល់ ក៍បានយករថយន្តបង្ក និងរថយន្ដដែលបានរងការខូចខាតនោះ ទៅរក្សាទុករង់ចាំ ធ្វើការដោះស្រាយគ្នា នូវពេលក្រោយ។