ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី២២ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ខេត្តកោះកុង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧១នាក់ និងករណីជាសះស្បើយ ចំនួន ១៩នាក់។

+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)

+ខេត្តប៉ៃលិន (មិនមានតួលេខ)

+ខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៧នាក់ថ្មី និងមានករណីជាសះស្បើយ៤១នាក់ និងស្លាប់ម្នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,២០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,២៤៤នាក់ និងកំពុងសម្រាកព្យាបាល៩៣៦នាក់ ស្លាប់២៥នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១ បានរលឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៧នាក់ថ្មី និងមានករណី ជាសះស្បើយ ១៤៦នាក់ផងដែរ។

+ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៩៤នាក់ថ្មិ ក្នុងនោះ (២៣ករណី សហគមន៍ និង១៧១ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៣៣ នាក់និងស្លាប់ម្នាក់។សូមបញ្ជាក់ថា គិិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.៤៨៧ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.២៣២ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៥៥ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៦២២ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៨៥៧ នាក់ និងស្លាប់ចំនួន ០៨នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ១៩ចំនួន១៤នាក់ ស្រី០២នាក់ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន៤០៦នាក់ ស្រី១៧៨នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ១៩៦នាក់ ស្រី៨០នាក់ កុមារ១៣នាក់ ស្លាប់១នាក់។