ចាប់ខ្លួន បុរសល្មោភកាមម្នាក់ បង្កហិង្សា រួចរំលោភស្ត្រីវ័យចំណាស់

0

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកវ៉ារិន ធ្វើការឃាត់ខ្លួន ពា់ព័ន្ធករណីប្រើ អំពើហិង្សា យ៉ាងព្រៃផ្សៃ រួចចាប់រំលោភស្ត្រីវ័យចំណាស់បានសម្រេច រួចគេចខ្លួន ។ហេតុការណ៍នេះបាន កើតឡើង នៅ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ នៅ ចំណុចបន្ទប់ដេក របស់ជនរងគ្រោះ ស្ថិតនៅ ភូមិអូរ ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។

សមត្ថកិច្ចស្រុកវ៉ារិន បានឲ្យដឹងថា ករណីប្រើហិង្សាយ៉ាងព្រៃផ្សៃ រួចចាប់រំលោភស្ត្រីវ័យចំណាស់នេះ បង្កឡើងដោយ ជនសង្ស័យឈ្មោះ រ័ត្ន ជុំ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិអូរ ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប មក លើជនរងគ្រោះ ឈ្មោះ តអ.ន អាយុ៥២ឆ្នាំ មានទីលំនៅឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។

ប្រភពដដែលបន្តថា នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះ កំពុងដេកលង់លក់ តែម្នាក់ស្រាប់តែ សង្ស័យរុញទ្វារផ្ទះក្រោយ ជនរងគ្រោះ ចូលដល់កន្លែងដេក របស់ជនរងគ្រោះ ហើយជនសង្ស័យយកដៃ ចាប់ សង្កត់ទ្រូង ជនរងគ្រោះ និងដេកសង្កត់ពីលើ ពេលជនរងគ្រោះ ភ្ញាក់ដឹងខ្លួន ស្រែកថាជួយផងៗ ស្រាប់តែជនសង្ស័យ យកដៃទាំងពីរច្របាក់ករ ជនរងគ្រោះ រហូតមានរបួស មុតរយះផ្នែកករ និងយកដៃខាងស្តាំ របស់ខ្លួន ទះ មុខ ជនរងគ្រោះ ចំនួន២ដៃ ហើយយកដៃស្តាំ របស់ខ្លួន សម្រាតសំពត់ របស់ជនរងគ្រោះ ចុះក្រោម ផុតជើង ហើយបានធ្វើ ការរំលោភសេពសន្ថវៈ រហូតបានសម្រេច ហើយនិយាយ ខ្សឹបដាក់ត្រចៀក ជនរងគ្រោះថា ដេកទៅ កុំនិយាយប្រាប់គេ ហើយក្រោកដើរចេញ ត្រឡប់មកផ្ទះវិញ ។

ចំណែកជនរងគ្រោះ ក្រោកដើរចេញពី កន្លែងកើតហេតុ ទៅផ្ទះបងស្រីជីដូនមួយ និយាយប្រាប់ រឿងរ៉ាវហើយ ត្រូវ អ្នកនៅទីនោះ ជូនមកសម្រាកព្យាបាល នៅមណ្ឌលសុខភាព ។

សមត្ថកិច្ចបន្ថែមថា ក្រោយទទួលបានសេចក្តីរាយការណ៍ ខាងលើកម្លាំងជំនាញ សហការណ៍កម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាលស្វាយស ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជាវ រហូតកំណត់មុខសញ្ញាប្រព្រឹត្ត និងនាំខ្លួនជនសង្ស័យ ខាងលើមកធ្វើការ សាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តសកម្មភាព ដូចអង្គហេតុ ខាងលើពិតប្រាកដមែន។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកវ៉ារិន បានបញ្ជូនសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យមកកាន់ ការិយាល័យជំនាញ ដើម្បីចាត់ការបន្ត ៕