ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការខលចូល លេខទូរសព្ទរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ពីសំណាក់ប្រជាពលរដ្ឋភ្លាម អំពីករណីកូនបង្កេីត ប្រេីអំពេីហិង្សាលេីម្តាយ និងបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះ ក្រុមការងារប្រតិកម្មរហ័ស បានទាក់ទង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានចុះធ្វេីការអន្តរាគមន័ភ្លាមៗ ដោយបានធ្វេីការឃាត់ខ្លួន ជនបង្កយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដេីម្បីធ្វេីការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕



