ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី២១ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ខេត្តកោះកុង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន៧០នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៦១នាក់ ។

+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន១៦នាក់បន្ថែមទៀត ។

+ខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៨នាក់ថ្មី និងមានករណីជាសះស្បើយ៧៣នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,១៥៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,២០៣នាក់ និងកំពុងសម្រាកព្យាបាល៩៣២នាក់ ស្លាប់២៣នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៧នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១៥៧នាក់ ។

+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៤០នាក់ថ្មី ក្នុងនោះ(១៤ករណី សហគមន៍ និង១២៦ ករណីនាំចូលពីប្រទេសថៃ) ខណៈមានករណីជាសះស្បើយចំនួន៣៦នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.២៩៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.០៦១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៣២ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៥៨៩ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៦៩៧ នាក់ និងស្លាប់ចំនួន ០៧នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៩នាក់ ក្នុងនោះ ស្រី០៦នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រះវិហារ មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន៣៩២នាក់ ស្រី១៧៦នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ១៨៤នាក់ ស្រី៧០នាក់ កុមារ១៣នាក់ ស្លាប់១នាក់៕