ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ២៥នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៥៣៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.០២៥នាក់ និងកំពុងសម្រាកព្យាបាល៤៧៧នាក់ ស្លាប់៣១នាក់៕


