ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសពត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ចំនួន ៤៨នាក់ ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១១៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តកណ្ដាល ចំនួន១នាក់ ។
សូមរំលឹកថាគិតត្រឹម ថ្ងៃទី២១ កក្កដា ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤៤០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.១៤៦នាក់ និងកំពុងសម្រាកព្យាបាល១.៣៣៨នាក់ ស្លាប់៥៦នាក់៕


