ចាប់បានហើយ មុខសញ្ញាជួញដូរ គ្រឿងញៀនយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រ ឃុំបន្ទាយឆ្មារ

0

ភ្នំពេញ៖ មុខសញ្ញាដួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារត្រូវបាននគរបាលស្រុកថ្មពួកឃាត់ខ្លួន នៅវេលាម៉ោង០៤ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ដំបូងនគរបាលបង្រ្កាបមុខសញ្ញាអ្នកបើកម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺ ប៉ុន្តែឈ្មោះ រឿន លាភហេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលជិៈម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនលឺខ្លាំងៗនេះ ពេលឃើញសមត្ថកិច្ចនគរបាលចាំឃាត់ បានទុកម៉ូតូចោលហើយរត់គេចខ្លួន។ បន្ទាប់មកកំលាំងប៉ុស្តិ៍បានដឹកម៉ូតូមកដល់ប៉ុស្តិ៍ឆែកឆេររកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់តូច ដាក់ក្នុងកែបម៉ូតូ។

ប្រភពដដែលបានបន្តថា៖ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តមកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ នគរបាលប៉ុស្តិ៍បានឲ្យម្តាយឈ្មោះរឿន លាភហេង នេះនាំកូនរបស់គាត់មកប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ ដើម្បីសួនរនាំនិងធ្វើការចាប់ឃាត់ខ្លួនឈ្មោះរឿន លាភហេង នៅវេលាម៉ោង០៥នឹង៤៩នាទីល្ងាច។

នគរបាល បានបញ្ជាក់ថា៖នៅចំពោះមុខ សមត្ថកិច្ចឈ្មោះរឿន លាភហេង មិនព្រមទទួលស្គាល់វត្ថុតាងថ្នាំញៀនដែលរកឃើញនៅក្រោមកែបម៉ូតូរបស់ខ្លួននោះទេ ប៉ុន្តែក្រោយមកក៏បានសារភាពថា ថ្នាំញៀនទាំងនោះ ជារបស់ខ្លួន ទិញមកពីឈ្មោះយ៉ា ម្តងតម្លៃ១០ម៉ឺនរៀល យកមកចែកចាយបន្ត ក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារចំនួន០៣លើរួចមកហើយ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្តែងជនសង្ស័យឈ្មោះរឿន លាភហេងនិងថ្នាំញៀនចំនួន១៩កូនថង់តូច,ទូរស័ព្ទដៃចំនួន០២គ្រឿង ត្រូវកម្លាំងជំនាញផ្នែប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តបន្តាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕