ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៥នាក់ថ្មី និងមានករណីស្លាប់ចំនួន៣នាក់បន្ថែមទៀត ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៧៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២០៨៩នាក់ និងកំពុងសម្រាកព្យាបាល៦៣៤នាក់ ស្លាប់៣៧នាក់៕


