ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ពុទ្ធបរិស័ទ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ និងឧបាសក ដែលគង់/រស់នៅក្នុងវត្ត ជុំ ដែលមានទីតាំងស្ថិតនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
មូលហេតុ៖ ព្រះសង្ឃ ៤អង្គ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ១៩។ ប្រភពឆ្លង មកពីនិស្សិតស្នាក់នៅក្នុងវត្តម្នាក់ បានឆ្លងមេរោគ កូវីដ១៩ ពីខាងក្រៅ ។