ភ្នំពេញ៖ មានហេតុការណ៍ឆេះទូកដឹកអីវ៉ាន់ បានកើតឡើងនៅកណ្តាលសមុទ្រកោះរ៉ុង បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់ និង១១នាក់ផ្សេងទៀតត្រូវបាន ជួយសង្គ្រោះទាន់ពេលវេលា ។ ករណីនេះ បានកើតឡើងកាលពីម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Pisal Mithona បានបង្ហោះថា «ព្រឹកថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១វេលា ម៉ោង៩:៣០ នាទីព្រឹក មានករណីឆេះទូកដឹកអីវ៉ាន់ពីភូមិដើមថ្កូវ (ឡទឹកត្រី) មានប្រជាពលរដ្ឋជិះលើទូកចំនួន ១១នាក់ ក្មេង ២នាក់ បន្ទាប់ពីទទួលដំណឹងភ្លាម លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានចេញអូប័រទៅជួយសង្រ្គោះអ្នកនៅលើទូក បានស្រង់អ្នករងគ្រោះបានទាំង ១១នាក់ តែមានប្រជាពលរដ្ឋនៅភូមិដើមថ្កូវ ម្នាក់បានស្លាប់ឈ្មោះ ហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ» ។








