ភ្នំពេញ៖ មន្ត្រីការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង១១នឹង០០នាទីព្រឹក ថ្ងៃពុធ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែង កើតឡើងនៅហាងមីហិរផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីដដែលបន្ត ថាម្ចាស់ទីតាំងរងគ្រោះឈ្មោះ ហូ លាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់មីហិរ។ មន្ត្រីអគ្គិភ័យបន្តថា មូលហេតុបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។
ប្រភពដដែលបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើបណ្តាលឱ្យ ខូចខាតបន្ទប់ផ្ទះបាយ(ទំហំ០៣ម៉ែត្រ×០៤ម៉ែត្រ), ពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ និងបណ្តាលឲ្យរបួសមនុស្ស ០៤នាក់។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើ នឹង០៤ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕