មន្ដ្រីនគរបាលថ្នាក់ឧត្ដមសេនីយ៍ ៣០រូប ត្រូវបានព្រះមហាក្សត្រ ដាក់ឲ្យចូលនិវត្តន៍

0

ភ្នំពេញ៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃចំនួន ៣០រូប ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ ឲ្យចូលនិវត្តន៍ ។

មន្ត្រីនគរបាលដែលត្រូវបាន ដាក់ឲ្យចូលនិវត្តន៍នោះរួមមាន៖ ថ្នាក់ឧត្តមសេនីយ៍ឯកចំនួន ៥រូប, ថ្នាក់ឧត្តមសេនីយ៍ទោចំនួន ១៤រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ១១រូប ។