សាហាវ! ឃាតកវ័យ ១៥ឆ្នាំ វាយសម្លាប់កុមារអាយុ ៥ឆ្នាំ រួចបោះចូលទឹកស្រះ ព្រោះតែរឿងតូចមួយសោះ…

0

ភ្នំពេញ៖ កាលពីម៉ោង ១៖៣០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឪពុករបស់កុមារាអាយុ ៥ឆ្នាំ បានរាយការណ៍ជូនសមត្ថកិច្ចស្រុកអូររាំង ខេត្តត្បូងឃ្មំ អំពីការបាត់ខ្លួនរបស់កូន។

ក្រោយទទួលព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ច និងអ្នកជិតខាងបានចាប់ផ្តើម ស្វែងរកខ្លួនកុមារារងគ្រោះទាំងថ្ងៃ និងយប់។ នៅវេលាម៉ោង ១២៖៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី២០ ខែកក្កដា សាកសពរបស់កុមារារងគ្រោះ ត្រូវបានគេរកឃើញនៅក្នុងស្រះត្រកួនមួយ។

អង្គភាពការពារកុមារ (CPU) បានទទួលពត៌មានអំពីករណីនេះ ហើយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តត្បូងឃ្មំ បានធ្វើការពិនិត្យសាកសព។ យើងបានឃើញថា សាកសពត្រូវបានគេវាយជាច្រើនកន្លែង មុននឹងលង់ទឹកស្លាប់។

មន្ត្រីស៊ើបអង្កេតបានយល់ឃើញថា កុមារារងគ្រោះត្រូវបានគេឃើញ ជាលើកចុងក្រោយនៅក្នុងថ្ងៃបាត់ខ្លួន ជាមួយកុមារាអាយុ ១៥ឆ្នាំម្នាក់ ដែលត្រូវជាអ្នកជិតខាង។ កម្លាំងសមត្ថកិច្ចបាននាំខ្លួន កុមារាអាយុ ១៥ឆ្នាំនេះទៅសួរនាំ ហើយក៏បានសារភាពថា គេបានប្រព្រឹត្តបទល្មើសនេះ ព្រោះតែខឹងថា កុមារារងគ្រោះបានជេទៅលើរូបគេ។ ជនសង្ស័យនឹងត្រូវសមត្ថកិច្ចបញ្ជូន ទៅសាលាដំបូងខេត្តត្បូងឃ្មំនៅក្នុងថ្ងៃនេះ ដើម្បីផ្តន្ទាទោសពីបទឃាតកម្ម ដោយចេទនាទៅលើជនរងគ្រោះ ៕