អាជ្ញាធរខេត្តសៀមរាប​បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន៩៨នាក់ថ្មី ជាសះស្បើយ១២០នាក់ និងស្លាប់៤នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយ ចំនួន១២០នាក់ និងស្លាប់ចំនួន៤នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣១៧នាក់ បានព្យាបាលជាសះស្បើយចំនួន១៤៩៦នាក់ ស្លាប់៣១នាក់ និង១៧៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។