បុរសចំណាស់ម្នាក់ តូចចិត្តប្រពន្ធមិនឲ្យហូបបាយ ផឹកស្រាអស់ ៤កំប៉ុង រួចជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន

0

ភ្នំពេញ៖ បុរសចំណាស់ម្នាក់ ផឹកស្រា៤កំប៉ុង ជិះម៉ូតូមកលោត ទឹកសម្លាប់ខ្លួន នៅលើស្ពាន ជ្រោយចង្វារ មិត្តភាពកម្ពុជា-ជប៉ុន ព្រោះតូចចិត្តប្រពន្ធមិនឱ្យហូបបាយ។ការប៉ងលោត ពីលើស្ពាននោះ មិនសម្រេចនោះទេ ដោយនគរបាលប្រចាំគោលដៅ ឃាត់នាំខ្លួនមកសួរនាំ នៅគោលដៅ៣ ក្រោមស្ពាន។

បុរសខាងលើមានឈ្មោះ គីម សំអឿន អាយុ៥៨ឆ្នាំ មុខរបរ(អតីត)ជាងផ្សារដែក មានស្រុកកំណេីតនៅខេត្តព្រៃវែង បច្ចុប្បន្ន រស់នៅផ្ទះជួលភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធ៍សែនជ័យ។

លោក គីម សំអឿន បានប្រាប់ឱ្យដឹងថា មូលហេតុដែលគាត់មកលោត ទឹកសម្លាប់ខ្លួន ដោយសារខឹង ប្រពន្ធកាលនៅរកប្រាក់បាន ត្រូវគ្នាសប្បាយក្អាកក្អាយ ដល់ពេលរកមិនបា ចេះតែជេរស្ដីបន្ទោស ធ្វើអ្វីមិនដែលត្រូវចិត្ត រហូតដល់ថ្ងៃកើតហេតុ មិនឱ្យគាត់ហូបបាយ ទេីបខឹងចិត្តពេកទិញស្រារបៀមកផឹក អស់ចំនួន៤កំប៉ុង ក៏បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយសាគីស្មាកវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CL-4209 សម្ដៅមកលេីស្ពានជ្រោយចង្វា ឈប់ម៉ូតូបម្រុងនឹងលោត តែត្រូវបានប្រជាពលរដ្ឋធ្វេីដំណេីរ និងសមត្ថកិច្ចឃាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វេីការសួរនាំ អប់រំណែនាំរួច និងសួររកលេខទូរស័ព្ទក្រុមគ្រួសារ ធ្វេីការទំនាក់ទំនងឲ្យមកទទួលត្រឡប់ទៅផ្ទះវិញ៕