រន្ធត់ណាស់! ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និងមនុស្ស៨នាក់ទៀត រងរបួសធ្ងន់-ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងទ័រន័រ និងម៉ូតូកង់បី

0

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងសភាពបែកក្បាល ចំណែកមនុស្ស៨នាក់ទៀត រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសណ្តោងទូរកុងទ័រន័រ និងរុឺម៉កម៉ូតូកង់បី។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើរឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ មុខក្លោងទ្វារវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានប្រគល់ករណីនេះឲ្យទៅ ការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកមធ្យោបាយទាំង២ ទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ។

ចំណែកសព ត្រូវប្រគល់ជូនក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី និងអ្នករបួសបញ្ជូន ទៅមន្ទីរភ្លាមៗផងដែរ។