ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី20 កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ខេត្តកោះកុង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៤ នាក់ថ្មី ជាសះស្បើយ ចំនួន១៨២នាក់ និងមានករណីស្ត្រីជនជាតិខ្មែរម្នាក់ នៅក្រុងខេមរភូមិន្ទ។

+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន៧នាក់ បន្ថែមទៀត ។

+ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦១នាក់ថ្មី និងមានករណីជាសះស្បើយ១៨នាក់ និងស្លាប់ម្នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,០៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,១៣០នាក់ និងកំពុងសម្រាកព្យាបាល៩៣៨នាក់ ស្លាប់២២នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៩នាក់ថ្មី និងមានករណី ជាសះស្បើយ ១១០នាក់ផងដែរ។

+ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៦៥ នាក់ថ្មី ក្នុងនោះ (១៨ករណី សហគមន៍ និង១៤៧ ករណីនាំចូលពីប្រទេសថៃ) និងមានជាសះស្បើយចំនួន៩ នាក់ បន្ថែមទៀតផងដែរ។សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.១៥៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.៩៣៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២១៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៥៥៣ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៥៩៤ នាក់ និងស្លាប់ចំនួន ០៦នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ ក្នុងនោះស្រី១២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន៣៨៣នាក់ ស្រី១៧០នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ១៨៥នាក់ ស្រី៧៥នាក់ កុមារ១៣នាក់ ស្លាប់១នាក់៕