ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៧នាក់ថ្មី ជាសះស្បើយចំនួន៤៥នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តសៀមរាប ចំនួន១នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៣៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៩៣២នាក់ និងកំពុងសម្រាកព្យាបាល១,៤០៧នាក់ ស្លាប់៥៣នាក់៕