ហឺម! បុរសចំណាស់ម្នាក់ ប៉ុនប៉ងចាប់រំលោភ កុមារអាយុ៩ឆ្នាំ

0

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកមណ្ឌលសីមា កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឃាត់ខ្លួនបុរសវ័យចំណាស់ល្មោភកាមម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើកុមារអាយុ៩ឆ្នាំ នៅត្រង់ចំណុចប៉ានីត ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ជនសង្ស័យឈ្មោះ ផេង ឃុនឆាយ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅប៉ានីតភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅឲ្យការិយាល័យជួញដូរមនុស្យ និងអនិតិជនចាត់ការបន្ត ៕