ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី១៩ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
ក្នុងនោះរួមមាន៖
+ខេត្តកោះកុង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៦នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១៨៤នាក់ និងស្លាប់ម្នាក់។
+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)
+ ខេត្តប៉ៃលិន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន១២ករណី និងជាសះស្បើយ ចំនួន៥នាក់ ។
+ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៨នាក់ថ្មី និងមានករណីជាសះស្បើយ៤២នាក់ និង២នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,០២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,១១២នាក់ និងកំពុងសម្រាកព្យាបាល៨៩៦នាក់ ស្លាប់២១នាក់។
+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៣នាក់ថ្មី និងមានករណី ជាសះស្បើយ១៤៤នាក់។
+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នក វិជ្ជមានកូវីដ-១៩ ចំនួន២១២នាក់ថ្មី ក្នុងនោះ (០៩ករណី សហគមន៍ និង២០៣ ករណីនាំចូលពីប្រទេសថៃ) និងមានជាសះស្បើយចំនួន១៦នាក់ ផងដែរ។សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៩៨៨ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.៧៨៨ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២០០ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៥៤៤ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៤៣៨ នាក់ និងស្លាប់ចំនួន ០៦នាក់។
+ខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នក វិជ្ជមានកូវីដ១៩ ចំនួន១៥នាក់ ក្នុងនោះ ស្រី០៨នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន៣៦៤នាក់ ស្រី១៥៨នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ១៦៣នាក់ ស្រី៦២នាក់ កុមារ១៣នាក់ ស្លាប់១នាក់៕