ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៩ កក្កដា បានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំងបង្កប់ខារ៉ាអូខេ ក្នុងខុនដូរមួយកន្លែង នៅផ្លូវលេខ២២២កែង៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ឃាត់ខ្លួនមនុស្សប្រុសស្រីជិត ១០០នាក់ ភាគច្រើនជាជនជាតិចិន ។
មនុស្សប្រុសស្រីជិត ១០០នាក់ រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នមនុស្សប្រុសស្រីទាំងអស់ ត្រូវសមត្ថកិច្ចកំពុងធ្វើការសាកសួរ នឹងចាត់ការទៅតាមនិតិវិធី៕


