ហានិភ័យ! ផ្ទុះកូវីដ១៩ នៅវត្តទួលទំពូង រកឃើញព្រះសង្ឃ និងគ្រហស្ថ ៤៣អង្គ/នាក់ ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អភិបាលខណ្ឌចំការមន បានឲ្យដឹងនៅថ្ងៃទី១៩ កក្កដានេះថា គិតត្រឹមថ្ងៃទី១៨កក្កដានេះ មានព្រះសង្ឃ និងឧបាសកចំនួន៤៣អង្គ និងនាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវិដ១៩ ក្នុងវត្តទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ទាំង៤៣អង្គ/នាក់នៅវត្តទួលទំពូងនេះ គឺមានព្រះសង្ឃចំនួន២០អង្គ និងគ្រហស្ថចំនួន២៣នាក់។

បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំងអស់ កំពុងធ្វើចត្តាឡីស័កនៅក្នុងវត្តទួលទំពូង ហើយវត្តក៏ធ្វើការបិទខ្ទប់ មិនអោយមានការចេញ ចូលផងដែរ ៕ ប្រភព៖ ទូរទស្សន៍ PNN