ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យរថយន្តដឹកទំនិញចម្រុះ ដែលសង្ស័យមានផ្ទុកនូវទំនិញ គ្មានគុណភាពពីបរទេសចូល មកព្រះរាជាណាចក្រកម្ពុជា ត្រង់ចំនុចខាងកើត ច្រកបឹងត្រកួនចម្ងាយប្រមាណ ១គម ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញ ជាប្រភេទកម្ទេចមីដែលជាកាកសំណល់ មីកញ្ចប់បានចំនួន ៨៩ការ៉ុង ស្មើនឹង ១៤២,៤០០កញ្ចប់តូច សរុប២. ២២៥ គីឡូក្រាម។
បន្ទាប់ពីធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរ ទំនិញគ្មានគុណភាពបន្តទៀត៕





