ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានបង្កឡេីង ដោយរថយន្តមួយគ្រឿង បានបុកជាមួយនឹងម៉ូតូ មួយគ្រឿងទៀត បណ្តាលឲ្យបុរសពីរនាក់ ត្រូវបានស្លាប់បាត់បង់ ជីវិតភ្លាមៗ នៅនិងទីតាំងកន្លែងកើតហេតុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ០៩និង០០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បុរសទាំង២នាក់ ដែលបានស្លាប់បាត់បង់ជីវិត ដោយពុំទាន់ដឹងពីអត្តសញ្ញាណ ច្បាស់លាស់នោះទេ។ រីឯជន បង្កត្រូវបានរត់បាត់ស្រមោល បង្សល់ទុកតែរថយន្ត នៅនិងទីតាំង កន្លែងកើតហេតុ យោងតាមប្រភពព័ត៌មាន នៅកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុ គេបានឃេីញម៉ូតូ មួយគ្រឿង ម៉ាក និច ស៊េរីឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AF-2197 ជិះគ្នា ២នាក់ ដោយធ្វេីដំណេីរក្នុងទិសដៅ ពីជេីងទៅត្បូងក្នុងល្បឿនមធ្យម ស្រាប់តែរថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5612 ដោយបេីកបរស្រប់ទិញគ្នា ជាមួយនិងម៉ូតូ ក្នុងល្បឿនយ៉ាងលឿន ខណៈពេល ជិះមកដល់ចំណុច កេីតហេតុខាងលេី ររថយន្តក៏បានរេចង្កូត មកឆ្វេងដៃ បណ្តាលឲ្យបុកម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ក្រោយពេលកេីតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានធ្វេីការទាក់ទង ទៅការិយាល័យនគរបាលចរាចរណ៍ជេីងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក ចំណែកឯសពរបស់ជនរងគ្រោះទាំង២នាក់ ត្រូវសមត្ថកិច្ចធ្វេីកំណត់ហេតុរួចត្រូវយកមកតម្កល់ទុកក្នុងវត្តទឹកថ្លា រងចាំប្រគល់ជូន ទៅក្រុមគ្រួសារសាច់ញាតិ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី រីឯជនបង្កសមត្ថកិច្ច កំពុងតែតាមស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ ដើម្បីឃាត់ខ្លួន យកមកដោះស្រាយ ទៅតាមផ្លូវច្បាប់៕