ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី១៨ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ខេត្តកោះកុង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៥នាក់ថ្មី និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៥៩ នាក់ ។

+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ៧នាក់ ។

+ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៨នាក់ថ្មី និងមានករណីជាសះស្បើយ៤២នាក់ និង២នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៩៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,០៩៣នាក់ និងកំពុងសម្រាកព្យាបាល៨៥២នាក់ ស្លាប់២១នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៨នាក់ថ្មី និងមានករណី ជាសះស្បើយ៣៦៨នាក់ផងដែរ។

+ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៧៤នាក់ថ្មី ក្នុងនោះ(១៥ករណី សហគមន៍ និង៥៩ ករណីនាំចូលពីប្រទេសថៃ) និងមានករណី ជាសះស្បើយចំនួន១៣ នាក់ បន្ថែមទៀត នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១នេះ។ សូបបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៧៧៦ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.៥៨៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៩១ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៥២៨ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.២៤២ នាក់ និងស្លាប់ចំនួន ០៦នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន១៧នាក់ ស្រី០៨នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២១ សរុប អ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៤៩នាក់ ស្រី១៥០នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ១៥២នាក់ ស្រី៥៦នាក់ កុមារ១៣នាក់ ស្លាប់១នាក់.