ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៥៥នាក់ថ្មី និងមានករណីស្លាប់ចំនួន៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,១៧៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៧៨១នាក់ និងកំពុងសម្រាកព្យាបាល១,៣៤៥នាក់ ស្លាប់៥១នាក់។





