ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទីព្រឹក មានករណីអគ្គិភ័យកើតឡើងបណ្ដាលឱ្យឆេះផ្ទះមួយ ។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះរងគ្រោះមានទំហំ៩ម៉ែត្រគុណនឹង៧ម៉ែត្រ ជារបស់ម្ចាស់ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចអធិការរដ្ឋាននគរបាលស្រុកបរិបូណ៌ បានចេញរថយន្តអគ្គីភ័យ១គ្រឿងចូលរួមអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់១រថយន្តទើបរលត់ភ្លើងទាំងស្រុង ។
ទ្រព្យសម្បត្តិរងការខូចខាតរួមមាន ៖ ប្រាក់ដុល្លារ ចំនួន ១៥០០ដុល្លារ, ប្រាក់រៀល ចំនួន៣លានរៀល ស្រូវចំនួន ១តោន អង្ករ២០០គីឡូក្រាម និងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុង ។ មូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕



