ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ បានចុះបង្រ្កាបទីតាំងផ្ទះសំណាក់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ និងគ្រឿងញៀនមួយចំនួនធំ នៅចំណុចផ្ទះសំណាក់ អិល អេស នៅតាមបណ្តោយផ្លូវ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង០៨:១០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១
បើតាមការបញ្ជាក់ពី សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋ រាយការណ៍មកសមត្ថកិច្ចថាទីតាំងខាងលើមានបង្កប់លួចប្រើប្រាស់ គ្រឿងញៀន កម្លាំងសមត្ថកិច្ចក៏បានចុះមកបង្រ្កាបតែម្តង ជាក់ស្តែងសមត្ថកិច្ បានឃាត់បានជនសង្ស័យ ចំនួន១៨នាក់ និងវត្ថុតាងដែលសមត្ថកិច្ចប្រមូលយកបានរួមមាន ក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់តូច និង៤កញ្ចប់ធំ និងទូរសព្ទ៦គ្រឿង ឧបករណ៍ប្រើប្រាស់១ ម៉ូតូ៦គ្រឿង ម៉ូតូកង់បីឥណ្ឌា១គ្រឿង បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ ចំពោះអ្នកដែលមិនពាក់ព័ន្ធសមត្ថកិច្ចនិងអនុញ្ញាតត្រលប់ទៅផ្ទះវិញ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងសមត្ថកិច្ច កំពុងសាកសួរកសាងសុំណំរឿង ចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់ រីឯម្ចាស់ផ្ទះសំណាក់ត្រូវបានសមត្ថកិច្ច ឃាត់ជាបណ្តោះអាសន្ន ចំពោះទីតាំងខាងលេីត្រូវបានផ្អាកជាបណ្តោះអាសន្ន៕