ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១៩នាក់ថ្មី និងមានករណីស្លាប់ម្នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៦៦៥នាក់ និងកំពុងសម្រាកព្យាបាល១៣១២នាក់ ស្លាប់៤៥នាក់៕






