ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជួយឧបត្ថម្ភ ម៉ាស់ធម្មតាចំនួន១លាន និងម៉ាស់ N95 ១សែន ម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ។
