ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០២:១៥នាទី រំលងអាធ្រាត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ សហការជាមួយកម្លាំងខណ្ឌចំការមន បានដកហូតម៉ូតូពីក្រុមក្មេងទំនើង បំរ៉ុងប្រមូលផ្តុំបង្ហោះម៉ូតូ នៅសួនច្បារវិមានឯករាជ្យ បានចំនួន០៧គ្រឿង យកមករក្សាទុក នៅទីស្នាក់ការប៉ុស្តិ៍សិន ដើម្បីរងចាំយកឯកសារ ម៉ូតូ មកបង្ហាញដល់កម្លាំង ចំណែកក្រុមក្មេងទំនើងសមត្ថកិច្ចបានធ្វើការអបរំណែនាំ រួចឲ្យវិលត្រទ្បប់ទៅផ្ទះរៀងៗខ្លួនវិញ៕

