ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី១៦ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ ខេត្តកោះកុង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ​ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៧នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១៣នាក់។

+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ-១៩ ចំនួន១៧ករណី និងជាសះស្បើយ ចំនួន ០៦នាក់ ។

+ខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៩នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៣៩នាក់ ស្លាប់ ២នាក់។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៤០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៩៤៣នាក់ និងកំពុងសម្រាកព្យាបាល៨៨០នាក់ ស្លាប់១៧នាក់៕

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ​ខែកក្កដា ឆ្នាំ២០២១ បាន រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៥នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ២៤៦នាក់ ។

+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៨៤ ករណី បន្ថែមទៀត ក្នុងនោះ (០២ករណី សហគមន៍ និង១៨២ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន០៨ នាក់ បន្ថែមទៀត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៥០៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.៣៣៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៦៤ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤៩៨ នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៩៩៩ នាក់ និងស្លាប់ចំនួន ០៦នាក់៕

+រដ្ឋបាលខេត្តព្រះវិហារ (មិនមានតួលេខ)