ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៥នាក់ថ្មី និងមានករណីស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៩០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៦៤៤នាក់ និងកំពុងសម្រាកព្យាបាល១២១៦នាក់ ស្លាប់៤៣នាក់៕




