អាជ្ញាធរ ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួ៩៩នាក់ថ្មី និងមានករណីស្លាប់២នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩៩នាក់, និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ១នាក់ និងមកពីខេត្តកំពង់ចាម ១នាក់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៨៣៨ ក្នុងនោះបានព្យាបាលជាសះស្បើយ​ ១៦០១នាក់ និងកំពុងសម្រាកព្យាបាលចំនួន១១៩៦នាក់ ស្លាប់៤១នាក់៕