ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី១៥ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
ក្នុងនោះរួមមាន៖
+ ខេត្តកោះកុង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៨នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១៤៥នាក់។
+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)
+ខេត្តប៉ៃលិន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ~១៩ ចំនួន ០៥ករណី និងជាសះស្បើយ ចំនួន ០៩នាក់ ។
+ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៤នាក់ថ្មី និងមានករណីជាសះស្បើយ៣៣នាក់ និងស្លាប់ម្នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៧៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩០៤នាក់ និងកំពុងសម្រាកព្យាបាល៨៧២នាក់ ស្លាប់១៥នាក់.
+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន១៦២នាក់ .
+ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩៧នាក់ថ្មី ខណៈមានករណីជាសះស្បើយម្នាក់ និងស្លាប់២នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៣១៩ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.១៥៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៦២ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤៩០ នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៨២៣ នាក់ និងស្លាប់ចំនួន ០៦នាក់.
+រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន១៩នាក់ ស្រី១០នាក់ ។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន៣០៧នាក់ ស្រី១២៥នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ១៣០នាក់ ស្រី៤៦នាក់ កុមារ១៣នាក់ ស្លាប់១នាក់៕