ឃាត់ខ្លួនយុវជនម្នាក់ ប្រដាប់ដោយដាវ ដេញកាប់ ម្តាយ

0

ភ្នំពេញ៖ នគរបាលក្រុងក្រចេះ បានចាប់ឃាត់ខ្លួនយុវជនម្នាក់ មកធ្វើកិច្ចសន្យាអប់រំណែនាំ និងប្រគល់ឱ្យអាណាព្យាបាលអប់រំបន្ត បន្ទាប់ពីជននេះប្រដាប់ដោយដាវ បានដេញកាប់ទៅលើស្រ្តីជាម្តាយ តែមិនបណ្តាលអោយរងរបួស ។

យុវជនរូបនេះឈ្មោះ សន សុផស់ អាយុ ១៨ឆ្នាំ រស់នៅជាមួយឪពុកម្តាយ នៅភូមិនៅភូមិអូរឬស្សី៣ សង្កាត់អូរឬស្សី ក្រុងក្រចេះ និងត្រូវកម្លាំងនគរបាលក្រុងក្រចេះ ចាប់ខ្លួនបានភ្លាមៗនៅពីរសៀលថ្ងៃទី១៥ ខែកក្កដា ។