ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៧នាក់ថ្មី និងមានករណីស្លាប់ស្រ្តិជនជាតិខ្មែរម្នាក់ នៅស្រុកទឹកឈូ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៤៩៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៥៧២នាក់ និងកំពុងសម្រាកព្យាបាល៨៩៧នាក់ ស្លាប់២៨នាក់៕

