ឆ្លងចរន្តអគ្គិសនី ឆេះរោងជាងតុទូ បណ្ដាលឱ្យខូចខាត សម្ភារៈមួយចំនួនធំ នៅក្រុងច្បារមន

0

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៧នាទីយប់ មានករណីអគ្គិភ័យឆេះរោងជាង ស្ថិតនៅក្នុងភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាកម្មសិទ្ធរបស់ឈ្មោះ យូ ស្រូយ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានឱ្យថា ក្នុងហេតុការណ៍នោះ បណ្តាលឱ្យឆេះរោង ជាង០១កន្លែង ទំហំ៨មX៣០ម ធ្វើអំពីដែកប្រក់ស័ង្កសី, ឆេះម៉ាស៊ីនតាប ចំនួន០៣គ្រឿង និងឆេះសម្ភារ ឈើកែច្នៃរួចមួយចំនួនធំ។

សមត្ថកិច្ចបន្តថា ករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និងមិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។ មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៩ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕