បាត់ពីផ្ទះ ជាង១០ថ្ងៃ ប្រទះឃើញចង.ក ស្លាប់នៅលើដើមឈើ

0

ភ្នំពេញ៖ បុរសម្នាក់បានចង.ក សម្លាប់ខ្លួននៅលើដើមឈើបណ្តាលឱ្យហើមស្អុយ ត្រូវបានប្រទះឃើញនៅវេលាម៉ោង១០នឹង២០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងជើងច្រកតាមឿនចម្ងាយ៥០០ម៉ែត្រ ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា(សព)ឈ្មោះ ង៉ាន់ នួន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលបានបន្តថាក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញសព រួចរាយការណ៍មកនគរបាលការពារព្រំដែនអូរសាយ វរៈសេនាតូចការពារព្រំដែនគោកលេខ៨០៧ និងនគរប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ចុះទៅពិនិត្យដល់កន្លែងកើតហេតុ ឃើញសពបានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួននឹងដើមឈើ សភាពសពហើមរលួយក្លិនស្អុយ។

នគរបាលបានបញ្ជាក់ថាតាមការឲ្យដឹងពីស្ត្រីជាប្រពន្ធ ប្តីរបស់គាត់និងកូន ប្រាប់សមត្ថកិច្ចថា ប្តីឬឪពុករបស់គាត់ បានដើរបាត់ពីផ្ទះ តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១មកម្លេះ ដើររកមិនឃើញ លុះពេលលឺដំណឹង ថាមានគេប្រទះ មានមនុស្សស្លាប់ដោយចង.ក មកមើលទើបដឹងថា ជាប្តីនិងជាឪពុករបស់ខ្លួន។
ក្រុមគ្រួសារបានបញ្ជាក់ថា បុរសដែលស្លាប់នេះ នៅពេលផឹកស្រាស្រវឹង តែងតែរវើរវាយ និងធ្លាប់លេបថ្នាំ ប៉ងសម្លាប់ខ្លួន តែជួយសង្រគោះ បានលើកចង.ក ដោយគ្មានអ្នកដឹងនឹងជួយ។ នគរបាលបានឲ្យដឹងទៀតថា ក្រោយពីរកឃើញសាច់ញាតិ សពត្រូវប្រគល់ជូនពួកគាត់ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕