ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានធ្វើការស្រាវជ្រាវ បង្ក្រាបករណីការទិញ ពេស្យាចារកុមារ ១ករណី ប្រព្រឹត្តិកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅចំនុចក្រុមទី៣ ភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោង២២និង០០នាទី។
លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានរាយការណ៍អោយដឹងថា ករណីទិញពេស្យាចារកុមារនេះ ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ សំរិទ្ធ សុំ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ ជាងផលិតលូ បង់ ព្រះភូមិ ស៊ីម៉ងត៍ បានរួមភេទជាមួយកុមារីម្នាក់ ឈ្មោះ ចំ លីដា ហៅ តឿ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពបន្តថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី កម្លាំងជំនាញ បានធ្វើការសាកសួរលើឈ្មោះ សំរិទ្ធ សុំ ភេទប្រុសអាយុ៤៩ឆ្នាំ បានឆ្លើយសារភាពថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២១និង០០នាទី ខ្លួននៅផ្ទះស្រាប់តែឃើញឈ្មោះ សុខ នៅ ភេទប្រុស អាយុ៥៦ឆ្នាំ ឌុបក្មេងស្រីម្នាក់ឈ្មោះ ចំ លីដា (ជនរងគ្រោះ) អាយុ១៣ឆ្នាំ ទៅដល់ផ្ទះរបស់ខ្លួន រួចជិះម៉ូតូត្រឡប់ ទៅវិញបាត់ ខ្លួននឹកស្មានថាឈ្មោះ នៅ បាននិយាយជាមួយក្មេងស្រី ត្រូវរូវហើយ លុះដល់ម៉ោងកើតហេតុខាងលើខ្លួន បានសុំឈ្មោះ ចំ លីដា ភេទស្រី ដេករួមភេទជាមួយ បានសម្រេចចំនួនពីរលើក រួចឱ្យប្រាក់ទៅឈ្មោះ ចំ លីដា ភេទស្រី ចំនួន ៤០០បាត (បួនរយបាត) រួចខ្លួនបានជូនឈ្មោះ ចំ លីដា ភេទស្រីត្រឡប់ទៅផ្ទះវិញ។
ករណីនេះ ដោយមានការអនុវត្ត តាមបញ្ជាលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង៥៣នាទី និងកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕