នោះ! សន្តិសុខ និងអាជីវករផ្សារច្បារអំពៅ ២០នាក់ ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវឲ្យអាជីវក​រ​លក់ដូរនៅផ្សារច្បារអំពៅ និងប្រជាពលរដ្ឋ ដែលដើរផ្សារច្បារអំពៅជាប្រចាំ ទៅធ្វើតេស្ត​រក​មេរោគកូវីដ១៩ នៅ​ក្នុង​ សាលាបឋមសិក្សាច្បារអំពៅ ចាប់ពីពេលនេះតទៅ។

ការអំពាវនាវនេះ ធ្វើឡើងក្រោយរកឃើញ ក្រុម​សន្តិសុខ​ផ្សារ​ ​៣​នាក់ មាន​វិជ្ជមានកូវីដ១៩ ​។ ពាក់ព័ន្ធករណីនេះ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ បានអំពាវនាវ​ដល់​បងប្អូន​ជា​ អាជីវករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ទាំងអស់ទៅធ្វើតេស្ដ ។​

ជាលទ្ធផលសម្រាប់ការធ្វើតេស្ដ នៅថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ បានរកឃើញអ្នកឆ្លង ចំនួន​១៧​នាក់បន្ថែមទៀត ក្នុង​នោះ​ ១៣​នាក់ ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​ ៤​នាក់​លក់ដូរ​នៅ​ខាងក្រៅ​ផ្សារ។