ភ្នំពេញ៖ បុរសម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធករណី លួចកាបូបលុយ នៅស្ថានីយ៍ប្រេង CalTex ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារ អំពៅ១ ខណ្ឌច្បារអំពៅ ។
យោងតាម អធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះជា សុខជាតិ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នា ក់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែក ជនសង្ស័យឃាត់ខ្លួនឈ្មោះ ហែម សុងហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធបើករថយន្តម៉ាក Lexus RX-៣០០ ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ ២AH-៤៩៤៥ ទុកនៅក្នុងស្ថានីយ៍ប្រេង CalTex (ចំណុចកើតហេតុ) ពុំបានចាក់សោទ្វារ រថយន្តទេ រួចនាំគ្នាទៅទិញផ្លែធុរេន នៅក្បែរនោះ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះហែម សុងហេង និងឈ្មោះរុក ជិះកង់០១គ្រឿង ពណ៌ទឹកប្រាក់មកឈប់ក្បែរ រួចនាំគ្នាបើកទ្វារ រថយន្តលួច យកកាបូបជនរងគ្រោះ ក្នុងកាបូបមាន ៖ ខ្សែកមាស ១ខ្សែ មានបណ្តោងរូបផ្កា ទម្ងន់២តម្លឹង, ខ្សែកប្លាទីន ១ខ្សែ មានបណ្តោងរួបមាន់ ទម្ងន់ ១តម្លឹង, លុយខ្មែរ ១,៣៥០,០០០រៀល, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១សន្លឹក (ឈ្មោះស៊ុន សុគន្ធា) និងទូរ ស័ព្ទដៃ០១គ្រឿង ម៉ាក Samsung Note-៨ ពណ៌ខ្មៅ លេខស៊ីម ០៧០ ៦៦១៦១៦ នាំគ្នាជិះកង់គេចខ្លួន។
លុះដល់ម៉ោង១៧:៣០នាទី ថ្ងៃដដែល សមត្ថកិច្ចបានឃាត់ ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះហែម សុងហេង នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ដកហូតបានវត្ថុតាងកង់០១គ្រឿង (ជិះធ្វើសកម្មភាព) និងខ្សែកចំនួន២ខ្សែខាងលើ (របស់ជនរងគ្រោះ) បញ្ជូនមកអធិការដ្ឋាននគរ បាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។
ក្រោយសាកសួរ និងពិនិត្យសំណាកជនសង្ស័យ មានប្រើប្រាស់គ្រឿងញៀន៕