ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី១៤ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ ខេត្តកោះកុង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ​ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩១នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ៨៩នាក់។និងមានករណីស្លាប់ស្ត្រីជនជាតិខ្មែរ ឈ្មោះ ទុំ សាត អាយុ៧២ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣នាក់ ។

+ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៧នាក់ និងករណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៧២៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨៧១នាក់ និងកំពុងសម្រាកព្យាបាល៨៤២នាក់ ស្លាប់១៤នាក់។

+រខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨០នាក់ថ្មី។

+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ១៤ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៦៤នាក់ថ្មី ក្នុងនោះ (០៦ករណី សហគមន៍ និង៥៨ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៧ នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.២២២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.០៦០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៦២ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤៨៩ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៧២៩ នាក់ និងស្លាប់ចំនួន ០៤នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៧នាក់ ស្រី១៩នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន២៨៨នាក់ ស្រី១១៥នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ៩១នាក់ ស្រី២៥នាក់ កុមារ១៣នាក់ ស្លាប់១នាក់៕