Home សង្គម ប្រមុខការពារជាតិ៖ កងទ័ពបានចូលរួម អស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩

ប្រមុខការពារជាតិ៖ កងទ័ពបានចូលរួម អស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា កងទ័ពមិនត្រឹមតែ បានដើរតួនាទីចំបង ក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាព ប៉ុណ្ណោះនោះ ជាក់ស្ដែង កងទ័ពបានចូលរួម អស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចំបង ក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាព ដែលយើងទទួល បានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិ ពីគ្រោះអាសន្ននានា។ ជាក់ស្ដែង កងទ័ពបានចូលរួម អស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩»។

សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦២,៧០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៤,៤៨៩នាក់ និងស្លាប់៩៥៣នាក់៕

Previous articleស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ
Next articleបន្ទាប់ពីឃើញឡាន ខម ដាក់ក្មេងឲ្យជិះនៅខាងក្រោយ! ឧត្ដមសេនីយ៍ ទី ចំរើនកុសល ចេញមកនិយាយបែបនេះ…