ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី១៣ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
ក្នុងនោះរួមមាន៖
+ ខេត្តកោះកុង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៤នាក់ថ្មី និងមានករណី អ្នកជាសះស្បើយចំនួន៨៩នាក់។
+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)
+ខេត្តប៉ៃលិន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ ។
+ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៦៩នាក់ និងករណីស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៦៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨៥៤នាក់ និងកំពុងសម្រាកព្យាបាល៧៩៥នាក់ ស្លាប់១៣នាក់។
+ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១៩០នាក់ ។
+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៨៣នាក់ថ្មី ក្នុងនោះ (០៧ករណី សហគមន៍ និង១៧៦ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៥៥ នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.១៥៨ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.០០២ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៥៦ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤៨២ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៦៧២ នាក់ និងស្លាប់ចំនួន ០៤នាក់។
+ខេត្តព្រះវិហារ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ១៩ចំនួន១៩នាក់ ស្រី០៨នាក់។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន២៥១នាក់ ស្រី៩៦នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ៩១នាក់ ស្រី២៥នាក់ កុមារ១៣នាក់ ស្លាប់១នាក់។