ភ្នំពេញ៖ បន្ទាប់ពីបានឃើញរូបមួយសន្លឹក ដែលបង្ហាញពីរថយន្តពាក់ស្លាកលេខ ខម ដាក់កូនក្មេងឲ្យជិះនៅផ្នែងខាងក្រោយនោះ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានចេញមកនិយាយបែបនេះ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ កក្កដានេះ លោកឧត្ដមសេនីយ៍ បានប្រតិកម្ម និងបញ្ចេញមតិបែបនេះថា «ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះការដាក់កូនក្មេងនៅចំណែកខាងក្រោយ នៃរថយន្តភីកអាប់បែបនេះ។ យោងមាត្រា ៨ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានប្បញ្ញតិថា កុមារចាប់ពីអាយុ ១០ខែ ទៅក្រោម៥ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារ ដែលមានខ្សែក្រវាត់សុវត្តិភាព ផ្អែកកៅអីនេះទៅនឹងកៅអីក្រោយនៃរថយន្ត។ បើតាមរូបភាពនេះ តើមានកុមារក្រោមអាយុ ៥ឆ្នាំ ប៉ុន្មានអ្នកដែលបានអង្គុយនៅបាំងខាងក្រោយនេះ? ហេតុអីនគរបាលចរាចរណ៍នៅ តាមដងផ្លូវមិនចាប់អារម្មណ៍ក្នុងរឿងមួយនេះ ទើបបានបណ្តែតបណ្តោយឲ្យ មានទិដ្ឋភាពបែបនេះកើតឡើង?» ។


