Home សង្គម រកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន១៧៩នាក់ថ្មី និងមានករណីស្លាប់ម្នាក់ នៅខេត្តព្រៃវែង

រកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន១៧៩នាក់ថ្មី និងមានករណីស្លាប់ម្នាក់ នៅខេត្តព្រៃវែង

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៧៩នាក់ថ្មី និងស្លាប់ចំនួន ១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១៤នាក់ មកពីខេត្តតាកែវ ២នាក់ មកពីខេត្តកណ្ដាល ១នាក់ មកពីខេត្តត្បូងឃ្មុំ ១នាក់ និងមកពីខេត្តកំពង់ធំ ១នាក់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សុបចំនួន២,៦៥៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៤៩៩នាក់ និងកំពុងសម្រាកព្យាបាល១,១១៩នាក់ ស្លាប់៣៩នាក់៕

Previous articleឡូយពេក! ជួលសុទ្ធតែបុរីស្នាក់នៅ ព្រឹកឡើងក្លែងជាសង្ឃ ដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ ពីប្រជាពលរដ្ឋ
Next articleស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ