ឆ្លងចរន្តអគ្គិសនី ឆេះឃ្លាំងស្តុប គ្រឿងអគ្គិសនីទាំងស្រុង នៅខណ្ឌសែនសុខ

0

ភ្នំពេញ៖ អគ្គិភ័យឆេះឃ្លាំងស្តុបគ្រឿង អគ្គិសនីទាំងស្រុង នៅវេលាម៉ោង៣នឹង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចឃ្លាំងលេខ២២៩ ផ្លូវបេតុង ក្រុមទី៣ ភូមិអូរបែលកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថាឃ្លាំងស្តុបគ្រឿង អគ្គិសនីមានឈ្មោះ លី ប៉ាវ ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ឃ្លាំង មូលហេតុដែលបណ្ដាល ឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ថ្មបេតុងប្រក់សង័្កសី ដែលមានទំហំ១០ម៉ែត្រគុណ១២ម៉ែត្រ ឆេះគ្រឿងអគ្គិសនី ក្នុងឃ្លាំងអស់ទាំងស្រុងទំហំ១០ម៉ែត្រ គុណ១២ម៉ែត្រ នឹងពុំបណ្តាលឲ្យរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៥រឿង ប្រើប្រាស់ទឹកអស់៣០ឡាន ស្មើ១២០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង៕