មេបក្សយុវជនកម្ពុជា ផ្ដាំផ្ញើដល់សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ ឲ្យចូល រួមជួយពលរដ្ឋខ្មែរ ដោយភាពស្មោះត្រង់ និង កុំដើរបោកបញ្ជោត ពួកគាត់ ដើម្បីតែអំណាច

0

ភ្នំពេញ៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការផ្ដាំផ្ញើដល់ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ទាំងអស់ ឲ្យចូលរួមជួយពលរដ្ឋខ្មែរ ដោយភាពស្មោះត្រង់ និងកុំដើរបោកបញ្ជោតពួកគាត់ ដើម្បីតែអំណាច និងប្រយោជន៍ខ្លួនឯងឲ្យសោះ ពីព្រោះគណបក្សយុវជនកម្ពុជា ពួកយើង គឺជាថ្នាលថ្មីសម្រាប់ប្រជាខ្មែរប្រុសស្រីយើងអាស្រ័យផល ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានឲ្យដឹងថានៅព្រឹកថ្ងៃចន្ទ័ ទី១២ ខែកក្កដា ឆ្នាំ២០២១ នេះលោកបានដឹកនាំសមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ របស់គណបក្ស យុវជនកម្ពុជា ប្រជុំតាម ZOOM ដើម្បីពង្រឹងការងារផ្ទៃក្នុងគណបក្ស និងតាមដានស្ថានការណ៍ នយោបាយនៅកម្ពុជា ឆ្ពោះទៅការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់នៅឆ្នាំ២០២២ ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានវត្តមាន លោក ផន ផល្លា អនុប្រធានគណបក្ស ចូលរួមប្រជុំផងដែរ ដោយគាត់បានជាពីជំងឺកូវីដ ហើយ៕